khmer eng
  • ឯកឧត្តម ខៀវ មុត បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល ​សួរ​សុខ​ទុក្ខ និង ​លើក​ទឹក​ចិត្ត​រដ្ឋបាល​ក្រុងកែប ក្រុម​ប្រឹក្សា​សង្កាត់​ព្រៃធំ ក្រុម​ប្រឹក្សា​សង្កាត់​អូរ​ក្រសារ ក្រុម​ប្រឹក្សា​សង្កាត់​កែប
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ នៃព្រឺទ្ធសភា និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និង ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និង លើកទឹកចិត្តរដ្ឋបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ព្រៃធំ ក្រុមប្រឹក្សាសង្កាត់អូរក្រសារ ក្រុមប្រឹក្សាសង្កាត់កែប ក្នុងក្រុងកែប ខេត្តកែប នៅសាលាក្រុងកែប ។
    ក្នុងឱកាសសំណេះសំណាល ឯកឧត្តម ខៀវ មុត បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង ឯកឧត្តមអនុប្រធានព្រឹទ្ធសភា ព្រមទាំងបានសំដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចផ្ដល់សេវាលើគ្រប់វិស័យជូនប្រជាពលរដ្ឋ របស់រដ្ឋបាលក្រុង និង ក្រុមប្រឹក្សាសង្កាត់ទាំងបី។ ឯកឧត្តម ក៏បានណែនាំផ្ដាំផ្ញើឲ្យបន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់ និង ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់ អនុក្រឹត្យ សេចក្ដីសម្រេច សេចក្ដីណែនាំ និង វិធានការនានា របស់រាជរដ្ឋាភិបាល និង របស់រដ្ឋបាលខេត្តកែប ដើម្បីប្រយុទ្ធ ប្រឆាំង និង ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព កុំឲ្យឆ្លងចូលក្នុងសហគមន៍ , អប់រំណែនាំប្រជាពលរដ្ឋឲ្យផ្លាស់ប្ដូរឥរិយាបថរស់នៅ និង ប្រកបរបរតាមគន្លងថ្មី អនុវត្តន៍ជាប់ជាប្រចាំនូវវិធានការ ៣ការពារ និង ៣កុំ ព្រមទាំងបាននាំយកនូវអំណោយរួមមាន ៖ ម៉ាស់ អាល់កុល សៀវភៅឯកសារច្បាប់ និង ថវិកាមួយចំនួន ឧបត្ថម្ភដល់រដ្ឋបាលក្រុងកែបនិង ក្រុមប្រឹក្សាសង្កាត់ទាំងបីផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ